Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ខ្មែរជួយខ្មែរ! ម្ចាស់រោងម៉ាស៉ីន និងជាអ្នកនាំចេញអង្ករ អំពាវនាវឱ្យបងប្អូនខ្មែរជួយទិញអង្កររបស់កសិករ «មួយបាវ ពីរបាវ» ក្នុងពេលស្រូវអូអឹមធ្លាក់ថ្លៃ 

    BY Liny Chan January 16, 2025
    ខ្មែរជួយខ្មែរ! ម្ចាស់រោងម៉ាស៉ីន និងជាអ្នកនាំចេញអង្ករ អំពាវនាវឱ្យបងប្អូនខ្មែរជួយទិញអង្កររបស់កសិករ «មួយបាវ ពីរបាវ» ក្នុងពេលស្រូវអូអឹមធ្លាក់ថ្លៃ 

    (ភ្នំពេញ)៖ លោកស្រី ឃី មុន្នី អគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ រួមគ្នាជួយទិញអង្ករខ្មែរ ដើ​ម្បីជួយដល់ប្រជាកសិករ ស្របពេលដែលស្រូវ OM5451 របស់កសិករ កំពុងជោរជន់ និងមានតម្លៃធ្លាក់ចុះទៅតម្លៃធម្មតាបើធៀបទៅនឹងតម្លៃស្រូវ OM5451 កាលពីឆ្នាំ២០២០។

    លោកស្រី ឃី មុន្នី បានបញ្ជាក់ឱ្យដឹងថា ការធ្លាក់នៃតម្លៃស្រូវ OM5451 មិនមានអ្វីគួរឱ្យចម្លែកនោះទេ ដោយសារតម្លៃស្រូវប្រភេទនេះ​ពីមុនមក គឺមិនមាន​តម្លៃថ្លៃនោះទេ ទើបតែឆ្នាំ២០២៣ និង ឆ្នាំ២០២៤កន្លងទៅនេះ ដែលប្រទេសឥណ្ឌាបានបិទការនាំចេញអង្ករសរបស់ខ្លួន ទៅកាន់ទីផ្សារ ទើបធ្វើឱ្យទីផ្សារមានតម្រូវការស្រូវនេះជាខ្លាំង បានធ្វើឱ្យប្រទេសដែល​មានស្រូវ OM5451នេះ មានឱកាសលក់នៅក្នុងតម្លៃមួយដែលថ្លៃបាន តែពេលនេះឥណ្ឌា​បានបើកទីផ្សារនាំចេញអង្ករសរបស់ខ្លួនឡើងវិញ ទើបធ្វើឱ្យស្រូវនេះ មានការធ្លាក់ថ្លៃវិញ។

    តែទោះយ៉ាងណាលោកស្រី ឃី មុន្នី ក្នុងនាមជាអគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ជួយទិញអង្ករដែលជារបស់ខ្មែរ ដើម្បីជួយដល់​ប្រជា​ពលរដ្ឋខ្មែរ ដោយលោកស្រីបានបញ្ជាក់ដូចនេះថា «មោះយុទ្ធនាការទិញអង្ករខ្មែរ មួយគ្រួសារជួយជាវ 200kg (4បេ) មួយបេ 50kg តម្លៃ 120,000រៀល Free ដឹកក្នុងក្រុងភ្នំពេញ បង្កើតការងារដល់អ្នកបើកតុកៗ​ទៀត»

    លោកស្រី ឃី មុន្នី បានបញ្ជាក់ទៀតថា «ជួយហូបអង្ករខ្មែរពេលចាល់ ទិញទុកគ្រប់ផ្ទះ បានបុណ្យណាស់ កុំឱ្យបុណ្យបានតែខ្ញុំ មោះដាក់លេខ ដាក់ទីតាំង OM5451 ទីផ្សារក្នុងស្រុកខ្លះហៅម្លិះប្រាំង យ៉ាងណាហៅអី ហៅទៅអង្ករដាំ ដោយកសិករយើងខ្មែរដូចគ្នាទេ។ បញ្ជាក់បើជាវ គឺវិចខ្ចប់បេលាត 50kg ព្រោះបង្កើតម៉ាកមិនទាន់ទេ ។ តោះឆាប់បានលុយវិល ជួយទិញស្រូវកសិករ»

    ខាងក្រោមនេះជាវីដេអូទាំងស្រុងរប​ស់លោកស្រី ឃី មុន្នី៖

    ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: