ព័ត៌មានអន្តរជាតិ July 5, 2021

BREAKING: វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ ជិត «៩០០ករណី»ទៀត ក្នុងនោះ ៥៩៩នាក់នៅទីក្រុងហូជីមិញ

Khmerpress

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូដល់៨៨៧ករណី ក្នុងនោះ៨៧៣ករណីជាករណីសហគមន៍ និង១៤ករណីទៀតជាករណីនាំចូល។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១។

ក្នុងចំណោមករណីសហគមន៍ទាំងអស់ខាងលើ ទីក្រុងហូជីមិញរ៉ាប់រ៉ងតែឯងរហូតដល់ ៥៩៩ករណី។ ហើយខេត្តដែលរកឃើញអ្នកឆ្លងថ្មីច្រើនដែរនោះគឺខេត្ត Binh Duong មាន៨៧ករណី និងខេត្ត Long An មាន៧២ករណី។

គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះវៀតណាមក៏រកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាវនេះចំនួន ២នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃអាទិត្យរនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៩,៩៣៣នាក់ ក្នុងនោះស្លាប់៨៦នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews