Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមហាផ្ទៃ ប្រមូលឯកសណ្ឋាន ឧបករណ៍ សម្ភារៈប្រើប្រាស់ និងព័ត៌មានពាក់ព័ន្ធនឹងកងកម្លាំងនគរបាលជាតិកម្ពុជា ចាប់ពីជំនាន់មុនរហូតមកដល់បច្ចុប្បន្ន មករក្សាទុកនៅបណ្ឌិត្យសភានគរបាលកម្ពុជា

    BY Liny Chan January 29, 2025
    ក្រសួងមហាផ្ទៃ ប្រមូលឯកសណ្ឋាន ឧបករណ៍ សម្ភារៈប្រើប្រាស់ និងព័ត៌មានពាក់ព័ន្ធនឹងកងកម្លាំងនគរបាលជាតិកម្ពុជា ចាប់ពីជំនាន់មុនរហូតមកដល់បច្ចុប្បន្ន មករក្សាទុកនៅបណ្ឌិត្យសភានគរបាលកម្ពុជា

    (ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងដល់ ជាប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ និងសាធារណជនទាំងអស់ សូមចូលរួមសហការជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីផ្តល់នូវឯកសណ្ឋាន សញ្ញាសម្គាល់ រូបថត វីដេអូ ឯកសារ ឧបករណ៍ សម្ភារៈប្រើប្រាស់ និងព័ត៌មាននានាពាក់ព័ន្ធនឹងកងកម្លាំងនគរបាលជាតិកម្ពុជា ចាប់តាំងពីជំនាន់មុនរហូតមកដល់ជំនាន់បច្ចុប្បន្ន ដែលជាភស្ដុតាងនានាទាក់ទងនឹងប្រវត្តិនគរបាលជាតិ ដើម្បីរក្សាទុកនៅសាលប្រពៃណីដែលមានលក្ខណៈជាសារមន្ទីរនគរបាល ស្ថិតនៅបណ្ឌិត្យសភានគរបាលកម្ពុជា។

    ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ៖

    ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: