Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើឱ្យជនដែលបង្កើតហ្វេសប៊ុកផេក «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» ក្លែងក្លាយ ត្រូវប្រញាប់លុបចោលជាបន្ទាន់

    BY Liny Chan January 29, 2025
    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើឱ្យជនដែលបង្កើតហ្វេសប៊ុកផេក «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» ក្លែងក្លាយ ត្រូវប្រញាប់លុបចោលជាបន្ទាន់

    (ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានឃើញមានជនអនាមិក បានបន្លំបង្កើតផេកហ្វេសប៊ុកដាក់ឈ្មោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើឱ្យមហាជនមានការយល់ច្រឡំ ក្នុងគោលបំណងអាក្រក់ណាមួយ។

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធចំពោះផេកហ្វេសប៊ុកក្លែងក្លាយដាក់ឈ្មោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរាល់ខ្លឹមសារមួយចំនួនដែលជនអនាមិកបានផុស។

    សារជាថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើឱ្យជនដែលបង្កើតហ្វេសប៊ុកផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្លែងក្លាយ ត្រូវប្រញាប់លុបចោលជាបន្ទាន់ បើមិនដូច្នោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វើការស្រាវជ្រាវ ដើម្បីនាំយកជនរូបនេះមកអនុវត្តតាមនីតិវិធី។

    ផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានសញ្ញា ធីក ពណ៌ខៀវ ទទួលស្គាល់ពីហ្វេសប៊ុក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: