Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ទូរទស្សន៍ថៃ៖ លោក ថាក់ស៉ីន និយាយថា ពួកឧក្រិដ្ឋជនឆបោកអនឡាញមួយចំនួនក្នុងប្រទេសថៃ ស្នាក់នៅអាផាតមិនថ្លៃៗ និងទៅមកប្រទេសមីយ៉ាន់ម៉ាដោយសេរី

BY Liny Chan July 12, 2025
ទូរទស្សន៍ថៃ៖ លោក ថាក់ស៉ីន និយាយថា ពួកឧក្រិដ្ឋជនឆបោកអនឡាញមួយចំនួនក្នុងប្រទេសថៃ ស្នាក់នៅអាផាតមិនថ្លៃៗ និងទៅមកប្រទេសមីយ៉ាន់ម៉ាដោយសេរី

(បាងកក)៖ អំឡុងកម្មវិធីពិភាក្សាមួយរបស់ទូរទស្សន៍ថៃ Nation TV ក្នុងសប្តាហ៍នេះ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត្រ បានបង្ហើបឱ្យដឹងថា ពួកឧក្រិដ្ឋជនមួយចំនួនដែលធ្វើប្រតិបត្តិការឆបោកនៅក្នុងប្រទេសថៃ ស្នាក់នៅអាផាតមិន មានតម្លៃថ្លៃៗរហូតដល់​រាប់ពាន់លានបាត ហើយធ្វើដំណើរទៅមកប្រទេសមីយ៉ាន់ម៉ាដោយសេរី។

លោក ថាក់ស៉ីន បានលើកឡើងដូចខាងលើ អំឡុងកិច្ចពិភាក្សាជុំវិញប្រធានបទទូលំទូលាយមួយ ស្តីពីកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពសាធារណៈ ដើម្បីស្តារទំនុកចិត្តក្នុងចំណោមភ្ញៀវទេសចរចិន ឡើងវិញ។ លោក ថាក់ស៉ីន បានអះអាងថា ការដោះស្រាយបញ្ហាបទល្មើសពាក់ព័ន្ធទៅនឹងបណ្តាញឆកបោកតាមតាមប្រព័ន្ធទូរគមនាគមន៍ គឺជារឿងចាំបាច់ មុនពេលទេសចរអាចមានអាម្មរណ៍ថា មានសុវត្ថិភាពពេលត្រឡប់មកវិញ។

ជាចុងក្រោយ អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសថៃ ត្រូវបានក្រុមឧក្រិដ្ឋជនបរទេសប្រើប្រាស់ទឹកដី ធ្វើជាមជ្ឈមណ្ឌលឆ្លងកាត់ ឬជាការិយាល័យរណប សម្រាប់ប្រតិបត្តិការឆបោក របស់ពួកគេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: