នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសឧបត្ថម្ភជាថវិកាចំនួន ១,២០០លានរៀលជូនកម្លាំងជួរមុខដើម្បីលើកទឹកចិត្ត ក្នុងការការពារបូរណអធិបតេយ្យជាតិ និងការអនុវត្តបទបញ្ជាដែករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមថ្លែងនូវការកោតសរសើរ ស្មារតីអង់អាចក្លាហាន ការពារបូរណអធិបតេយ្យជាតិ និងការអនុវត្តបទបញ្ជាដែកសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

ដើម្បីលើកទឹកចិត្តដល់កម្លាំងជួរមុខនាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសថា អាវុធហត្ថសូមចូលរួមចំណែកឧបត្ថម្ភជាថវិកាចំនួន ១,២០០លានរៀល ដល់កម្លាំងជួរមុខ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
