ព័ត៌មានជាតិ July 24, 2025

BREAKING: ការប្រយុទ្ធ និងបា-ញ់ផ្លោងដាក់គ្នា​រវាងកងទ័ពកម្ពុជា-ថៃ នៅសមរភូមិភ្នំខ្មោច និងមុំបី ខេត្តព្រះវិហារ កំពុងបន្ត ខណៈដែលកងទ័ពកម្ពុជានៅគ្រប់គ្រងសមភូមិយ៉ាងរឹងមាំ

Liny Chan

(ព្រះវិហារ)៖ តាមសេចក្តីរាយការណ៍ពីកម្លាំងទាហានជួរមុខ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ការប្រយុទ្ធ និងបាញ់ផ្លោងដាក់គ្នានៅតំបន់សមរភូមិភ្នំខ្មោច និងតំបន់មុំបី ខេត្តព្រះវិហារ នៅតែកំពុងបន្តកើតឡើង ខណៈដែលកងទ័ពកម្ពុជាកំពុងបន្តគ្រប់គ្រងសមភូមិបានយ៉ាងរឹងមាំ។

សូមជម្រាបថា ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ បង្កឡើងដោយទាហានថៃបានឈ្លានពាន និងបាញ់ប្រហារមុនមកលើទាហានកម្ពុជា ដោយបង្ខំឱ្យទាហានកម្ពុជាត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន បានចាប់ផ្តើមកើតឡើងនៅវេលាម៉ោងជិត៩ព្រឹកថ្ងៃទី២៤ ខែកក្កដា​ ឆ្នាំ២០២៥ នៅប្រាសាទតាមាន់ធំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News