ប្រជាពលរដ្ឋនិយាយថា យោធាថៃប្រើប្រាស់កាំ-ភ្លើងធំបា-ញ់ផ្លោង ចូលភូមិឋានប្រជាពលរដ្ឋរស់នៅឃុំគោកមន ស្រុកបន្ទាយអំពិល និងតំបន់ខ្លះនៃស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា បានឱ្យដឹងថា ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ ដែលចាប់ផ្តើមឡើង នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ទាហានឈ្លានពានរបស់ថៃ បានប្រើប្រាស់កាំភ្លើងធំបាញ់ផ្លោងចូលទឹកដីកម្ពុជា ក្នុងនោះមានទាំងលំនៅឋានរបស់ពួកគាត់។

ប្រជាពលរដ្ឋដដែលបានឱ្យដឹងថា ទាហានថៃបាញ់ផ្លោងគ្រាប់មកដល់ចូលភូមិឋាន របស់ប្រជាពលរដ្ឋរសនៅឃុំគោកមន ស្រុកបន្ទាយអំពិល និងតំបន់ខ្លះនៃស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
សូមជម្រាបថា ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ បង្កឡើងដោយទាហានថៃ បានឈ្លានពាន និងបាញ់ប្រហារមុនមកលើទាហានកម្ពុជា ដោយបង្ខំឱ្យទាហានកម្ពុជាត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
