ព័ត៌មានជាតិ July 26, 2025

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការប្រយុទ្ធគ្នា ២ថ្ងៃមកនេះ ទាហានកម្ពុជាបានពលី ៥នាក់ និងរបួស២១នាក់, ពលរដ្ឋស្លូតត្រង់បាត់បង់ជីវិត ៨នាក់ និងរបួស ៥០នាក់

Liny Chan

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ការប្រយុទ្ធគ្នាពីរថ្ងៃកន្លងមកនេះ នៅពេលថៃបាញ់ប្រហារឈ្លានពានដែនអធិបតេយ្យកម្ពុជា គឺបានបណ្ដាលឲ្យទាហានកម្ពុជា ចំនួន៥នាក់បានពលីជីវិត និងរងរបួសចំនួន២១នាក់។

ក្រៅពីទាហានកម្ពុជាហើយនោះ ថៃដែលបាននិងកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ប្រឆាំងមនុស្សជាតិ បានបាញ់ប្រហារអាវុធធុនធ្ងន់ចូលមូលដ្ឋានជនស៉ីវិលស្លូតត្រង់របស់កម្ពុជា ហើយបណ្ដាលឲ្យជនស៉ីវិលកម្ពុជាចំនួន៨នាក់បានស្លាប់ និងរងរបួសចំនួន៥០នាក់ នៅក្នុងខេត្តឧត្តរមានជ័យ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News