នាយឧត្តមសេនីយ៍ ទៀ សីហា៖ ២ថ្ងៃនៃការប្រយុទ្ធគ្នា កងកម្លាំងយើងបានការពារទឹកដីដោយភាពក្លាហាន ម៉ឺងម៉ាត់ និងប្តូរផ្តាច់បានជាទីមោទនៈ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា បន្ទាប់ពីការប៉ះទង្កិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ២ថ្ងៃកន្លងមកនេះ កងកម្លាំងយើងបានអនុវត្តដោយភាពក្លាហាន ម៉ឺងម៉ាត់ រក្សាប្តូរផ្តាច់ការពារបូរណភាពទឹកដីបានជាទីមោទនៈ។

ចំពោះខេត្តដែលជាប់ព្រំប្រទល់ជាមួយនឹងប្រទេសថៃ៖ ខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន ប៉ោយប៉ែត និងបន្ទាយមានជ័យ នាយឧត្តមសេនីយ៍ ទៀ សីហា សូមបងប្អូនប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ ចៀសវាងការបង្កភាពចលាចល ហើយសូមស្តាប់តាមការណែនាំរបស់អាជ្ញាធរខេត្ត។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «កងកម្លាំងរបស់យើង បានត្រៀមខ្លួនរួចជាស្រេចក្នុងការការពារសុខសុវត្ថិភាពរបស់បងប្អូន និងបូរណភាពទឹកដីកម្ពុជាយើង។ សូមបងប្អូនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងយើង»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

