Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រី ហួត ហាក់ ទស្សនាស្តង់នានា និងពន្លាទេសចរណ៍កម្ពុជា នៅទីក្រុងស៊ូចូវ

    BY Nisaiy KP November 2, 2025
    រដ្ឋមន្ត្រី ហួត ហាក់ ទស្សនាស្តង់នានា និងពន្លាទេសចរណ៍កម្ពុជា នៅទីក្រុងស៊ូចូវ

    (ចិន)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ អមដំណើរដោយលោក Yang Zhichun អគ្គនាយកមន្ទីរទេសចរណ៍ និងវប្បធម៌ខេត្តជាំងស៊ូ បានអញ្ជើញទស្សនាស្តង់នានា និងពន្លាទេសចរណ៍កម្ពុជាដ៏ស្រស់ស្អាត និងទាក់ទាញនៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ។

    ការអញ្ជើញទស្សនានេះ បានធ្វើឡើងនាឱកាសដែល លោក ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិជំរុញទេសចរណ៍ «ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤» និង «ពិធីបុណ្យកម្ពុជា» នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: