នាវាទេសចរណ៍ WESTERDAM ដែលដឹកភ្ញៀវទេសចរជិត២ពាន់នាក់ មាន ៤២ សញ្ជាតិ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីទស្សនាកម្ពុជា រយៈពេល ១ថ្ងៃ

(ព្រះសីហនុ)៖ នាវាទេសចរណ៍ ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND បានដឹកភ្ញៀវទេសចជិត២ពាន់នាក់ រួមនឹងនាវិកចំនួន ៨០០នាក់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព ក្នុងគោលដៅមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។
នាវាទេសចរណ៍ ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND មានប្រវែងបណ្តោយ ២៨៥,២២ ម៉ែត្រ ប្រវែងទទឹង ៣២,២០ ម៉ែត្រ ជម្រៅ ៨,១០ ម៉ែត្រ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨០០ នាក់ ក្នុងនោះស្រី ១៦០ នាក់ មាន ៣៨ សញ្ជាតិ។ ព្រមទាំងមានភ្ញៀវទេសចរណ៍សរុបចំនួន ១,៨៩៦ នាក់ (ស្រី ១,០២២ នាក់) មាន ៤២ សញ្ជាតិ។
ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក ដែលមានចំនួន៦២៣ នាក់ និងអូស្រ្តាលីមានចំនួន៥៣៩ នាក់។ នាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសម៉ាឡេស៊ី នៅវេលាម៉ោង ១៩:០០ នាទី នៅថ្ងៃដដែល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News








