Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ៖ គ្រឹះស្ថានសិក្សាដែលបានបិទទ្វារបានកើនឡើងដល់៤២សាលា នៅស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ

    BY Liny Chan December 8, 2025
    ក្រសួងអប់រំ៖ គ្រឹះស្ថានសិក្សាដែលបានបិទទ្វារបានកើនឡើងដល់៤២សាលា នៅស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះថា គ្រឹះស្ថានសិក្សាដែលបានបិទទ្វារបានកើនឡើងដល់៤២សាលា នៅស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយពីមានការវាយប្រហារដោយភាគីថៃ នៅក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ។

    ក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក និងការបើកការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើន រាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។

    ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀង ដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: