BREAKING: នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា បើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក អនុទីន
(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដើម្បីពិភាក្សាពីជម្លោះដែលកំពុងកើតឡើងនៅតំបន់ព្រំដែនរវាងប្រទេសទាំង២។
លោក អាន់វ៉ា បានបញ្ជាក់ថា ជំនួបតាមទូរស័ព្ទខាងលើធ្វើឡើងកាលពីថ្ងៃអង្គារ ទី៩ ខែធ្នូ។ លោក អាន់វ៉ា បានគូសបញ្ជាក់ថា «ខ្ញុំសូមកោតសរសើរចំពោះការបើកចំហ និងឆន្ទៈរបស់មេដឹកនាំនៃប្រទេសទាំង២ ក្នុងការបន្តចរចាសំដៅបន្ធូរបន្ថយភាពតានតឹង និងបញ្ចៀសការយល់ច្រឡំដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ឡើង»។
ខណៈមិនទាន់ដំណោះស្រាយចុងក្រោយណាមួយត្រូវបានឈានដល់ ការបន្តកិច្ចប្រឹងប្រែងការទូតបានធានាអាចធានា កុំឱ្យឧបទ្ទវហេតុធ្ងន់ធ្ងរកើតឡើងថែមទៀតក្នុងពេលវេលាដ៏សំខាន់នេះ។ លោក អាន់វ៉ា បន្ថែមថា ម៉ាឡេស៊ីនឹងបន្តគាំទ្រដល់កិច្ចសន្ទានា ដំណោះស្រាយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការតំបន់ដើម្បីថែរក្សាស្ថិរភាព និងសុវត្ថិភាពនៃតំបន់របស់យើង៕

