BREAKING (update): ម៉ោងជាង១០៖០៦នាទីព្រឹកនេះ យោធាថៃប្រើដ្រូនទម្លាក់គ្រាប់បែក និងវាយដោយកម្លាំងថ្នើរជើងចូលតំបន់ថ្មដា ខេត្តពោធិ៍សាត់ តែកម្ពុជាតបតវិញហើយថៃដកថយ
(ព្រំដែន)៖ នៅវលេាម៉ោងប្រមាណ១០៖០៦នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃកំពុងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក និងកម្លាំងថ្នើរជើងបាញ់សង្គ្រប់នៅទិសអូរភ្លុកដំរី និងថ្មដា ខេត្តពោធិ៍សាត់ ប៉ុន្ដែកម្លាំងកងទ័ពរបស់កម្ពុជា បានធ្វើការតបតទៅវិញធ្វើឲ្យយោធាថៃដកថយ។ ប៉ុន្ដែថៃនៅបន្ដប្រើប្រាស់ដ្រូនដដែល ដើម្បីសង្គ្រប់លើមូលដ្ឋានកងទ័ពកម្ពុជា។

កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ ដោយការធ្វើការតបតយ៉ាងចាស់ដៃផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
