ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា សេចក្តីថ្លែងការណ៍ ថ្កោលទោសយោធាថៃ ដែលបន្តបំផ្លាញប្រាសាទតាក្របី បណ្តាលឱ្យខូចរូបរាង និងរចនាសម្ព័ន្ធប្រាសាទទាំងស្រុង
(ភ្នំពេញ)៖ បន្ទាប់ពីទទួលរងការបាញ់បំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ប្រាសាទតាក្របី ជាទីសក្ការៈរបស់កម្ពុជា បន្តទទួលរងការបាញ់កម្ទេចជាថ្មី បណ្តាលឱ្យរូបរាង និងរចនាសម្ព័ន្ធប្រាសាទត្រូវបានបំផ្លាញទាំងស្រុង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ទោះជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអំពាវនាវរួចហើយក៏ដោយ។




