ក្រសួងការពារជាតិ៖ គិតត្រឹមថ្ងៃទី១០ ខែធ្នូ នៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ មានពលរដ្ឋភៀសសឹកជិត ២០ម៉ឺននាក់
(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានបង្ហាញពីស្ថានភាពជនភៀសសឹក ដោយសារយោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើកម្ពុជា ក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៨:០០នាទីល្ងាច។
តាមរបាយការណ៍ បានឱ្យដឹងថា មានប្រជាពលរដ្ឋស៉ីវិលបានភៀសសឹកចំនួន ៥៥ ៧៤៣គ្រួសារ ស្មើប្រមាណ ១៩២ ១៧៣នាក់។ ក្នុងនោះមានជនស៉ីវិលចំនួន ១០នាក់ បានស្លាប់ដោយសារការឈ្លានពានរបស់កងទ័ពថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


