ព័ត៌មានជាតិ December 12, 2025

BREAKING: ព្រឹកនេះ ទាហានថៃ បន្តបាញ់ផ្លោងចូលដីកម្ពុជាទៀតហើយ

Liny Chan

(ព្រំដែន)៖ តាំងពីព្រឹកព្រលឹម រហូតមកដល់ម៉ោងជាង៨ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានថៃ បាននិងកំពុងបន្តបាញ់ផ្លោងចូលដីកម្ពុជាទៀតហើយ។

នៅខេត្តឧត្តរមានជ័យ សមរភូមិប្រាសាទតាមាន់ តាក្របី និងថ្មដូន ទាហានបានបន្តបើកការបាញ់ប្រហារតាំងពីម៉ោងជាង៦ព្រឹក។

នៅទិសព្រះវិហារ ភ្នំខ្មោច អានសេះ ទាហានក៏កំពុងបាញ់ផ្លោងចូល។

ដោយឡែកនៅខេត្តបន្ទាយមានជ័យ សមរភូមិជោគជ័យ ភូមិព្រៃចាន់ និងបឹងត្រកួន ទាហានថៃ ក៏កំពុងបាញ់គ្រាប់ផ្លោង ហើយបញ្ជូនទ័ពថ្មើរជើងមកទៀតហើយ។

យ៉ាងណាក៏ដោយ នៅគ្រប់សមរភូមិ កងកម្លាំងរបស់នៅទប់ទល់ និងបន្តឈរជើងនៅលើទីតាំងរបស់ខ្លួនយ៉ាងរឹងមាំ។