ជប៉ុន ព្រមានពីរលកស៊ូណាមិ ក្រោយគ្រោះរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័រវាយប្រហារភាគខាងជើងនៃប្រទេស
(តូក្យូ)៖ គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័របានវាយប្រហារលើភាគខាងជើងនៃប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី១២ ខែធ្នូ ប៉ុន្មានថ្ងៃបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័របង្ករំញ័រនៅក្នុងតំបន់ដដែលនេះ ដោយបណ្ដាលឱ្យមនុស្សយ៉ាងហោច ៥០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងថាខ្លួនបានធ្វើបច្ចុប្បន្នភាពរបស់ខ្លួនដែលដំបូងឡើយរាយការណ៍ថាគ្រោះរញ្ជួយដីខាងលើមានកម្រិត ៦.៥រ៉ិចទ័រ។ ទីភ្នាក់ងារនេះក៏បានព្រមានពីរលកស៊ូណាមិផងដែរ ដែលមានកម្ពស់ ១ម៉ែត្រ ដែលអាចនឹងវាយប្រហារលើឆ្នេរប៉ាស៊ីហ្វិកភាគខាងជើង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
