BREAKING: គិតត្រឹមម៉ោង១២៖០០នាទីថ្ងៃត្រង់ តាមសមរភូមិនៅតាមព្រំដែន បន្ដក្ដៅគគុក, ថៃបន្តបាញ់ផ្លោងចូលដីកម្ពុជា
(ព្រំដែន)៖ គិតមកត្រឹមថ្ងៃទី១២៖០០នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ តាមសមរភូមិនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ កងទ័ពកម្ពុជា-ថៃ កំពុងបន្ដប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក ដោយយោធាថៃបន្តបាញ់ចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយប្រើទាំងយន្ដហោះទម្លាក់គ្រាប់បែក និងដ្រូន។

នៅខេត្តឧត្តរមានជ័យ សមរភូមិប្រាសាទតាមាន់ តាក្របី និងថ្មដូន ទាហានថៃ បានបន្តបើកការបាញ់ប្រហារតាំងពីម៉ោងជាង ៦ព្រឹក។ នៅទិសព្រះវិហារ ភ្នំខ្មោច អានសេះ ជាំតែ ទាហានក៏កំពុងបាញ់ផ្លោងចូល។ ដោយឡែកនៅខេត្តបន្ទាយមានជ័យ សមរភូមិជោគជ័យ ភូមិព្រៃចាន់ និងបឹងត្រកួន ទាហានថៃ ក៏កំពុងបាញ់គ្រាប់ផ្លោង ហើយបញ្ជូនទ័ពថ្មើរជើងមកទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
