ព័ត៌មានអន្តរជាតិ December 12, 2025

សម្ដីរបស់អ្នកនាំពាក្យក្រសួងការពារជាតិថៃថា ក្បាលគ្រាប់ធ្លាក់ក្នុងមន្ទីរពេទ្យនោះជាក្បាលគ្រាប់ក្លែងក្លាយ, គ្រាប់ដែលថៃបាញ់មកជាគ្រាប់ពិត ហើយបរិវេណមន្ទីរពេទ្យក៏ជាពេទ្យពិតដែរ

Liny Chan

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ មន្រ្តីកម្ពុជាបានចេញមកទាត់ចោលសម្ដីរបស់អ្នកនាំក្រសួងការពារជាតិថៃ ដែលថាក្បាលគ្រាប់ធ្លាក់ក្នុងបរិវេណមន្ទីរពេទ្យនៅស្រុកសំពៅលូន ខេត្តបាត់ដំបង គឺជាក្បាលគ្រាប់ក្លែងក្លាយ ហើយក៏ជាបរិវេណមន្ទីរពេទ្យក្លែងក្លាយដែរ។

ឆ្លើយតបជាមួយសម្ដីរបស់ភាគីថៃបែបនេះ មន្រ្តីបានបញ្ជាក់ថា ក្បាលគ្រាប់របស់ថៃដែលបាញ់ចូលដីកម្ពុជានោះ គឺជាក្បាលគ្រាប់ពិតប្រាកដ ហើយបរិវេណដែលបាញ់ចូលនោះ ក៏ជាមន្ទីរពេទ្យយ៉ាងពិតប្រាកដ។ ផ្ទុយទៅវិញ មានតែអ្នកនាំពាក្យក្រសួងការពារជាតិថៃទេ ដែលប្រឌិតព័ត៌មានបំភ័ន្ដសាធារណមតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News