ព័ត៌មានជាតិ December 14, 2025

ក្រសួងការពារជាតិកម្ពុជា ទាត់ចោលការផ្សាយសារព័ត៌មានថៃ Khaosod English ដែលផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតទាំងស្រុង

Nisaiy KP

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា បានចេញមកទាត់ចោលចំពោះការផ្សព្វផ្សាយរបស់ផេកសារព័ត៌មាន Khaosod English បានផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតទាំងស្រុង។

ក្រសួងការពារជាតិកម្ពុជា ទាមទារឱ្យភាគីថៃ បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ, ពង្រឹងវិជ្ជាជីវៈរបស់ខ្លួនក្នុងនាមជាសារព័ត៌មាន។

សូមគូសបញ្ជាក់ផងដែរថា វីរកងទ័ពកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជានឹងមិនចុះចាញ់នឹងការ បង្ខិត បង្ខំ ឬការបំភិត បំភ័យទោះក្នុងទម្រង់ណាមួយឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews