ក្រសួងអប់រំ៖ សាលារៀនជាង១ពាន់កន្លែង ត្រូវបានបិទទ្វារ ប៉ះពាល់សិស្សជិត ២៥ម៉ឺននាក់ ដោយសារការឈ្លានពានរបស់សៀម
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែន ៦ខេត្ត បានបិទទ្វារសរុប ១ ០៣៩សាលា ប៉ះពាល់គ្រូបង្រៀន ៩ ៧៩៧នាក់ និងសិស្ស ២៤២ ៨៨១នាក់ ដោយសារការឈ្លានពានរបស់ទាហានសៀម៕

