កម្ពុជានៅតែជាទីទាក់ទាញរបស់ភ្ញៀវទេសចរ! នាវាទេសចរណ៍ WESTERDAM បន្តដឹកភ្ញៀវទេសចរជិត ២ពាន់នាក់ ចូលទស្សនាក្នុងប្រទេសកម្ពុជា
(ភ្នំពេញ)៖ នាវាទេសចរណ៍ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND ដែលមានប្រវែងបណ្តោយ ២៨៥.២២ម៉ែត្រ ប្រវែងទទឹង៣២.២០ម៉ែត្រ ជម្រៅ ៨.១០ម៉ែត្រ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានចូលចតនៅកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល ១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។

នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨០០នាក់ (ស្រី ១៥៧នាក់) មាន ៤០សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ១ ៨៧៧នាក់ (ស្រី ៩៩៩នាក់) មាន៤៣សញ្ជាតិ ហើយចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៨២៤នាក់) និងអូស្រ្តាលី (២៩៩នាក់)៕ ផ្ដល់សិទ្ធិដោយ៖ Fresh Nesws
























