ព័ត៌មានជាតិ December 16, 2025

រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ ទទួលស្គាល់ថា កិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក មិនមានភាពរីកចម្រើនទេ

Liny Chan

(បាងកក)៖ រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោកស្រី Suphajee Suthamphan នៅថ្ងៃអង្គារ ទី១៦ ខែធ្នូ បានទទួលស្គាល់ថាកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកមិនមានភាពរីកចម្រើននោះទេ ជាមួយការបញ្ជាក់ថា សហរដ្ឋអាមេរិកបានកែប្រែលក្ខខណ្ឌរបស់ខ្លួនឡើយ។ នេះបើតាមកាសែតថៃ Khaosod។

លោកស្រី​ Suphajee បាននិយាយថាថៃកំពុងរង់ចាំលទ្ធផលនៃកិច្ចពិភាក្សានៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បន្ទាប់ពីការគូសបញ្ជាក់ថាក្រុមប្រឹក្សាសន្តិសុខជាតិថៃ អាចនឹងរឹតបន្តឹងលើការគ្រប់គ្រងការនាំចេញប្រេងឥន្ធនៈ និងសម្ភារៈយុទ្ធសាស្ត្រទៅកាន់កម្ពុជា។

ដោយឡែក នៅពេលត្រូវបានសាកសួរថាតើសហរដ្ឋអាមេរិកអាចនឹងប្រើប្រាស់ពន្ធគយដើម្បីដាក់សម្ពាធលើថៃឱ្យបញ្ឈប់ការប្រយុទ្ធជាមួយកម្ពុជាដែរឬទេ រដ្ឋមន្ត្រីពាណិជ្ជកម្មរូបនេះ បាននិយាយថាបញ្ហានេះមិនត្រូវបានលើកឡើងជាផ្លូវការជាមួយលោកស្រីនោះឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News