ព័ត៌មានជាតិ
BREAKING: គិតត្រឹមម៉ោង ៣រសៀលនេះ សមរភូមិមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅបន្ដក្ដៅ, តែទិសព្រះវិហាររៀងស្ងាត់បន្ដិច
BY Liny Chan
December 16, 2025
(ព្រំដែន)៖ គិតត្រឹមវេលាម៉ោង ៣រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅតែបន្ដក្ដៅ លើកលែងតែទិសព្រះវិហារ រៀងស្ងាត់ជាងគេបន្ដិច។

* នៅសមរភូមិថ្មដា យោធាថៃបានបន្ដបាញ់ផ្លោង ចូលតំបន់អូរភ្លក់ដំរី និងច្រកច១
* នៅសមរភូមិបន្ទាយមានជ័យ ក៏យោធាថៃនៅតែបន្ដបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជាដដែល
* នៅសមរភូមិឧត្តរមានជ័យ ប្រាសាទតាក្របី ប្រាសាទតាមាន់ ថ្មដូន ក៏យោធាថៃបន្ដបាញ់ផ្លោងដូចគ្នា តែរៀងរវើល
* នៅសរមភូមិព្រះវិហារ រៀងស្ងាត់ជាងគេបន្ដិចនៅមុននេះ។
ជាការឆ្លើយតប កម្ពុជាបានប្រើប្រាស់សិទ្ធិការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ដោយបាញ់ទៅកាន់យោធាថៃវិញ និងបន្តឈរជើងការពារទឹកដីយ៉ាងរឹងមាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News