BREAKING: គិតត្រឹមម៉ោង ១០ព្រឹកនេះ ទាហានឈ្លានពានសៀមបន្ដបាញ់សម្រុកបុកចូលប្រាសាទតាក្របីយ៉ាងខ្លាំង ដោយសារខឹងមិនអាចកាន់កាប់បាន, កម្ពុជាបន្ដឈរជើងរឹងមាំនៅប្រាសាទតាក្របី
(ព្រំដែន)៖ គិតត្រឹមម៉ោង១០៖២០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀម បន្ដបាញ់សម្រុកបុកចូលដោយកម្លាំងថ្មើរជើងយ៉ាងខ្លាំងនៅប្រាសាទតាក្របី ដោយសារតែខឹងមិនអាចកាន់កាប់ប្រាសាទបាន ហើយទាហានឈ្លានពានមិនតិចនាក់ទេដែលងាប់នៅទីនោះ។

មកទល់ពេលនេះ កងកម្លាំងរបស់កម្ពុជាបន្ដឈរជើងយ៉ាងរឹងមាំគ្រប់គ្រងប្រាសាទតាក្របី ដែលទាហានឈ្លានពានសៀមគ្មានឱកាសដើម្បីចូលដណ្ដើមកាន់កាប់បាននោះឡើយ។
ឆ្លើយតបចំពោះការឈ្លានពាននេះ កម្ពុជាបានបាញ់ស្រោចទៅទាហានសៀម ដើម្បីបំផ្លាញមហិច្ឆតាឈ្លានពានរបស់ពួកគេយ៉ាងចាស់ដៃផងដែរ។
កម្លាំងថ្មើរជើងរបស់សៀមដែលរុលសម្រុកមកខ្លាំងនៅតំបន់ប្រាសាទតាក្របី បានត្រឹមតែងាប់គជើងគ្នាតែប៉ុណ្ណោះ ហើយអាវុធមួយចំនួនដែលនៅជាប់ជាមួយខ្មោចទាហានសៀមនោះ ក៏ត្រូវបានកងទ័ពអង់អាចក្លាហានរបស់កម្ពុជាដកហូតផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
