នាយឧត្តមសេនីយ៍ ស ថេត ផ្ដល់ម៉ូតូ៦គ្រឿងដល់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីងាយស្រួលចល័តដឹកស្បៀងទៅជួរមុខ
(ភ្នំពេញ)៖ ដោយមើលឃើញពីស្ថានភាពជាក់ស្ដែងក្នុងការប្រើប្រាស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភម៉ូតូចំនួន៦គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីងាយស្រួលក្នុងការចល័តដឹកស្បៀងទៅជួរមុខ។

ឆ្លើយតបបញ្ហាចំពោះមុខនេះ នាយឧត្តមសេនីយ៍ ស ថេត ក្នុងនាមជាថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ គឺបានគិតគូធ្វើការបែងចែកស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិកាជាបន្ដបន្ទាប់ដល់កម្លាំងនគរបាល ដែលកំពុងប្រកៀកស្នាគ្នាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីវាយបណ្ដេញខ្មាំងឈ្លានពានដែលបន្ដមហិច្ឆតាចង់ដណ្ដើមកាន់កាប់ដែនអធិបតេយ្យកម្ពុជា។
នាយឧត្តមសេនីយ៍ ស ថេត ជំនួសមុខឲ្យថ្នាក់ដឹកនាំនគរបាលជាតិទាំងអស់ បានផ្ញើក្ដីនឹករលឹក និងកម្លាំងចិត្តយ៉ាងធំធេងទៅដល់កម្លាំងនគរបាលជួរមុខ ក៏ដូចជាកងយោធពលខេមរភូមិន្ទ និងបន្ដគាំទ្រតាមគ្រប់ មធ្យោបាយទាំងអស់ដល់កម្លាំងជួរមុខ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News




