ព័ត៌មានជាតិ December 17, 2025

BREAKING: ម៉ោង ៣រសៀលនេះ ទាហានសៀមបន្ដប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងផ្លោង ចូលអូរភ្លុកដំរី

Liny Chan

(ព្រំដែន)៖ មកទល់ម៉ោង៣រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀមបានបន្ដប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងផ្លោង ចូលតំបន់អូរភ្លុកដំរី នៃស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីបំពេញមហិច្ឆតាស្រែកឃ្លានទឹកដីកម្ពុជា។

កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា នៅតែបន្ដឈរជើងយ៉ាងរឹងមាំគ្រប់សមរភូមិទាំងអស់ ដើម្បីការពារបូរណភាពទឹកដីជាតិ និងបាញ់តបតប្រឆាំងការឈ្លានពានរបស់ទាហានសៀម៕