មនុស្សមួយចំនួនរងរបួស ក្នុងហេតុការណ៍បាក់ស្ពានក្នុងខេត្ត Samut Prakan ប្រទេសថៃ
(បាងកក)៖ មានហេតុការណ៍បាក់ស្ពានមួយសង្កត់លើរថយន្ដដឹកទំនិញមួយគ្រឿង និងរថយន្ដ pickup មួយគ្រឿងនៅលើផ្លូវ Thep Ratthanakorn ក្នុងខេត្ត Samut Prakan ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod។
តាម Khaosod ហេតុការណ៍បាក់ស្ពានថ្មើរជើងខាងលើបានបណ្ដាលឱ្យមនុស្សមួយចំនួនរងរបួស និងមានមនុស្សជាប់នៅក្នុងរថយន្ដ។ ចំណែក អាជ្ញាធរកំពុងរួសរាន់ធ្វើដំណើរទៅកាន់កន្លែងកើតហេតុដើម្បីធ្វើការស៊ើបអង្កេត៕






ផ្ដល់សិទ្ធិដោយ៖ Fresh News
