Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    BREAKING: ត្រឹមម៉ោង៧៖៣០នាទី សភាពការណ៍តាមព្រំដែនរៀងស្ងាត់ ក្រោយគោលដៅខ្លះទាហានឈ្លានពានសៀម​ បានបាញ់ផ្លោងចូលនៅទៀបភ្លឺ

    BY Liny Chan December 19, 2025
    BREAKING: ត្រឹមម៉ោង៧៖៣០នាទី សភាពការណ៍តាមព្រំដែនរៀងស្ងាត់ ក្រោយគោលដៅខ្លះទាហានឈ្លានពានសៀម​ បានបាញ់ផ្លោងចូលនៅទៀបភ្លឺ

    (ព្រំដែន)៖ គិតត្រឹមវេលាម៉ោងប្រមាណ ៧៖៣០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ សភាពការណ៍តាមសមរភូមិព្រំដែនរៀងស្ងប់ស្ងាត់បន្តិច ខណៈគោលដៅខ្លះនៅវេលាម៉ោងទៀបភ្លឺ ទាហានឈ្លានពានសៀម បានបាញ់ចូលមកដីយើងយ៉ាងខ្លាំង។

    សមរភូមិថ្មដា នៅវេលាម៉ោងជាង៤ទៀបភ្លឺ ពួកវាបាញ់ចូលដីយើង ដើម្បីស្វែងរកបន្ទាយទាហានយើង និងក្រោយមកពួកវាបន្តប្រើដ្រូនខ្នាតធំ បង្ហោះមើលទីតាំងទាហានរបស់យើងបន្តទៀត។

    សម្រាប់សមរភូមិបឹងត្រកួន នៅវេលាម៉ោងប្រមាណ៤ ពួកវាបាញ់ចូលជាច្រើនគ្រាប់ ហើយបន្តបាញ់ចូលភូមិជោគជ័យនៅវេលាម៉ោងប្រមាណ៦៖៣០នាទី។

    នៅសមរភូមិឧត្តរមានជ័យ នៅវេលាម៉ោងជិត៥ពួកវាបន្តបាញ់ចូលថ្មដូន និងតាក្របី។ នៅឯសមរភូមិព្រះវិហារ រៀងស្ងប់ស្ងាត់។ ជារួមនៅសមរភូមិជួរមុខខ្លះ យូរៗពួកវាបាញ់ផ្លោងចូលម្តង។

    សម្រាប់កងកម្លាំងរបស់យើងនៅបន្តឈរជើងយ៉ាងរឹងមាំ ដើម្បីការពារទឹកដី និងត្រៀមឆ្លើយតបជាមួយសត្រូវទៅវិញគ្រប់ពេល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: