UN បង្ហាញការព្រួយបារម្ភពីសុវតិ្ថភាពជនស៊ីវិល ជំរុញឱ្យថៃ និងកម្ពុជាត្រឡប់ទៅរកកិច្ចសន្ទនាឡើងវិញ
(UN)៖ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Türk នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ បានបង្ហាញការព្រួយបារម្ភជុំវិញការកើនឡើងជម្លោះថ្មីៗនេះ នៅក្នុង ជម្លោះព្រំដែនរវាងថៃ និងកម្ពុជា ដែលកំពុងបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិល ជាមួយការជំរុញឱ្យភាគីទាំង២ ត្រឡប់ទៅរកកិច្ចសន្ទនាឡើងវិញ។ នេះបើតាមការគេហ័ទំព័ររបស់អង្គការសហប្រជាជាតិ។

លោក Volker Türk បាននិយាយថា «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះតំបន់នៅជុំវិញភូមិ និងទីតាំងវប្បធម៌ដែលកំពុង និងត្រូវបានរងការវាយប្រហារដោយយន្ដហោះចម្បាំង ដ្រូន និងកាំភ្លើងធំ»។ លោកបន្ថែមថា «នៅក្រោមច្បាប់មនុស្សធម៌អន្តជាតិ វាពិតជាច្បាស់លាស់ណាស់ថាការការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលគឺជារឿងសំខាន់បំផុត»។
ឧត្តមស្នងការសិទ្ធិមនុស្សរូបនេះក៏បានជំរុញឱ្យភាគីទាំង២ បិទបញ្ចប់ការវាយប្រយុទ្ធគ្នា និងត្រឡប់ទៅរកកិច្ចសន្ទនាវិញផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

