ព័ត៌មានអន្តរជាតិ December 19, 2025

ហ្វីលីពីន រិះគន់ SEA Games 2025 ដែលមានថៃធ្វើម្ចាស់ផ្ទះ ថាជាការរៀបចំដ៏អន់បំផុត

Naren

(បរទេស)៖ អត្តពលិកគប់ដុំដែកហ្វឹលីពីន William Morrison បានរិះគន់យ៉ាងចាស់ដៃចំពោះម្ចាស់ផ្ទះថៃ ដែលបានរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ លើកទី៣៣ នៅឯពហុកីឡដ្ឋាន Suphachalasal National និងបានហៅថាជា «SEA Games ដ៏អាក្រក់បំផុត ដែលលោកពុំធ្លាប់ជួបឡើយ»

បើយោងតាមការចេញផ្សាយដោយ Tiebreaker Times បានឱ្យដឹងថា អត្តពលិកហ្វីលីពីនខាងលើនេះបានបង្ហាញអារម្មណ៍ខកចិត្តជាខ្លាំង ចំពោះភាពគ្មានតម្លាភាពដែលបានកើតឡើងក្នុងព្រឹត្តិការណ៍ ២ឆ្នាំម្តងនេះ។

លោកថា «មានអត្តលិកជាច្រើនបានប្តឹង រួមទាំងខ្ញុំ។ ពួកគេបាននិយាយថា ទីតាំង shot មិនស្ថិតក្នុងតំបន់ ដែលកន្លងមកខ្ញុំតែងតែធ្វើបែបនេះស្រាប់»

លោក Morrison បានគូសបញ្ជាក់ថា «កន្លងមក ខ្ញុំតែងតែធ្វើបែបនេះនៅ Asian Games, Asian Championship, ការប្រកួតនៅអាមេរិក កាណាដា ជប៉ុន និងកន្លែងផ្សេងៗទៀត ដោយមិនដែលខុសទាស់អ្វី ទើបតែពេលនេះទេ»

មួយវិញទៀតនៅអំឡុងការប្រកួតរបស់លោក ក៏មានការពន្យារពេលដែលធ្វើឱ្យប៉ះពាល់ដល់ទម្រង់លេង មានទាំងការសួរនាំ និងបញ្ឈប់ការប្រកួតពាក់កណ្តាលទីទៀតផង។

«ជាក់ស្តែងពេលខ្ញុំកំពុងរៀបគប់ ពួកគេបានបញ្ឈប់ខ្ញុំក៏មាន។ ហេតុអ្វីអ្នកធ្វើបែបនេះ? វាជាការរារាំងខ្ញុំដោយចេតនាមែនទេ? ហេតុអ្វីបានជាអ្នកព្យាយាមបញ្ឈប់ពួកគេ ទាំងដែលពួកគេបានកំពុងព្យាយាមរត់ ដើម្បីចោលតម្រង់គោលដៅ?»។ លោក Morrison បន្ថែម។

ទោះជាបែបនេះក្តី សម្រេចជាលទ្ធផល Morrison ក៏ដណ្តើមបានមេដាយសំរឹទ្ធផងដែរ តាមរយៈចោលបានចម្ងាយ ១៦.៦៦ម៉ែត្រ លើសកំណត់ត្រាចាស់ក្នុង SEA Games 2021 នៅវៀតណាម ជាមួយនឹងកំណត់ត្រា ១៨.១៤ម៉ែត្រ៕