ព័ត៌មានជាតិ December 22, 2025

BREAKING: សមរភូមិបឹងត្រកួន ជោគជ័យ និងព្រៃចាន់ កងកម្លាំងកម្ពុជាបន្តឈរជើង និងគ្រប់គ្រងទីតាំងយ៉ាងរឹងមាំ បើទោះ​បីជាទាហានឈ្លានពានសៀម បើកការបាញ់ប្រហារយ៉ាងសន្ធប់តាំងពីព្រឹក រហូតដល់មកដល់រសៀលនេះ

Liny Chan

(ព្រំដែន)៖ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិនៅបឹងត្រកួន ភូមិជោគជ័យ និងព្រៃចាន់ កងកម្លាំងរបស់កម្ពុជា បានឈរជើង និងគ្រប់គ្រងទីតាំងរបស់ខ្លួនបានយ៉ាងរឹងមាំ បើទោះ​បីជាទាហានឈ្លានពានសៀម បានបើកការវាយលុយ និងបាញ់ផ្លោងយ៉ាងសន្ធប់ខ្លាំងតាំងពីព្រឹក រហូតមកដល់ម៉ោង៣រសៀលនេះ។

ទាហានឈ្លានពានសៀម បើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា តាំងពីព្រឹកថ្ងៃទី២២ ខែធ្នូ យ៉ាងគគុក ដោយពួកគេ បាញ់ផ្លោងយ៉ាងសន្ធាប់ខ្លាំង ជាមួយការបុកកម្លាំងថ្មើរជើង។ កងកម្លាំងរបស់យើងបានវាយទប់ទល់ ជាមួយការបាញ់ តបតទៅវិញយ៉ាងចាស់ដៃ និងខ្លាំងក្លាបំផុត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News