ព័ត៌មានជាតិ December 23, 2025

ក្រសួងទេសចរណ៍ រៀបចំព្រឹត្តិការណ៍ជិះកង់ «រួមគ្នាដើម្បីកម្ពុជា» នៅខេត្តសៀមរាប ដើម្បីពង្រឹងសាមគ្គីភាពជាតិ

Liny Chan

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» ដែលនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្នុងគោលបំណង ពង្រឹងកម្លាំងសាមគ្គីភាពជាធ្លុងមួយ និងពង្រឹងស្មារតីឯកភាពផ្ទៃក្នុង ព្រមទាំងចូលរួមសកម្មភាពមនុស្សធម៌ដើម្បី ជួយដល់គ្រួសារភៀសសឹក។

រូបតំណាង

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនដល់ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជនមេត្តាជ្រាបថា ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាព មនុស្សធម៌ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ៩កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្នុងគោលបំណង ពង្រឹងកម្លាំងសាមគ្គីភាពជាធ្លុងមួយ និងពង្រឹងស្មារតីឯកភាពផ្ទៃក្នុង ព្រមទាំងចូលរួមសកម្មភាពមនុស្សធម៌ដើម្បី ជួយដល់គ្រួសារភៀសសឹក។

អាស្រ័យហេតុនេះ សូមអញ្ជើញភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជនចូលរួមព្រឹត្តិការណ៍ជិះកង់ឱ្យបាន ច្រើនកុះករ និងចូលរួមសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាគដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងតាម លទ្ធភាពជាក់ស្តែង ក្នុងស្មារតីរួបរួមសាមគ្គីនៅក្នុងគ្រាដ៏លំបាកនេះ។

ចំពោះភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន ដែលមានបំណងចូលរួមក្នុងព្រឹត្តិការណ៍នេះ សូមអញ្ជើញ ចុះឈ្មោះចូលរួមតាមរយៈ QR Code ខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

បញ្ជាក់៖ ចំពោះការចុះឈ្មោះចូលរួមមិនមានការបង់ថវិកា។ អ្នកចូលរួមនឹងទទួលបានអាវយឺតដ៏ស្រស់ស្អាតមួយ ភេសជ្ជៈ និងអាហារសម្រន់។ ក្រសួងទេសចរណ៍សូមអំពាវនាវដល់សប្បុរសជនជាតិនិងអន្តរជាតិទាំងអស់ ដែលមានបំណងចូលរួមបរិច្ចាគ ឬឧបត្ថម្ភដល់គ្រួសារភៀសសឹកជាសម្ភារៈឬថវិកា សូមមេត្តាផ្ញើទៅកាន់QR Code ឬ ទំនាក់ទំនងលេខទូរសព្ទដូច ខាងក្រោម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News