អគ្គនាយកស៊ីម៉ាក់៖ ការបាញ់គ្រាប់បែកចង្កោមប្រភេទ M46 របស់ទាហានឈ្លានពានសៀមមកកាន់ទឹកដីកម្ពុជា ជាទង្វើការរំលោភច្បាប់អនុសញ្ញាអន្តរជាតិយ៉ាងធ្ងន់ធ្ងរ
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ឲ្យដឹងថា ការបាញ់គ្រាប់បែកចង្កោមប្រភេទ M46 របស់ទាហានឈ្លានពានសៀម មកកាន់ទឹកដីកម្ពុជា ជាទង្វើការរំលោភច្បាប់អនុសញ្ញាអន្តរជាតិអូស្លូ លើការ ហាមឃាត់ការប្រើប្រាស់ គ្រាប់បែកចង្កោមយ៉ាងធ្ងន់ធ្ងរ។

លោក ហេង រតនា បានបញ្ជាក់ដូច្នេះថា «នៅថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ពួកទាហានសៀម បន្តបាញ់គ្រាប់បែកចង្កោមប្រភេទ M46 តាមរយៈគ្រាប់កាំភ្លើងធំ១៥៥ មកចូលបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ជាទង្វើការរំលោភច្បាប់អនុសញ្ញាអន្តរជាតិអូស្លូ ហាមឃាត់ការប្រើប្រាស់ គ្រាប់បែកចង្កោមយ៉ាងធ្ងន់ធ្ងរ»។
បន្ថែមលើសនេះ លោក ហេង រតនា បានសង្កត់ធ្ងន់ថា ការបាញ់ប្រហារនេះ មកលើភូមិឋានផ្ទះសំបែងប្រជាពលរដ្ឋ ដែលទង្វើនេះ កាន់តែរំលោភបំពាន់លើច្បាប់អន្តរជាតិ មួយចំនួនបន្ថែមទៀតផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News





