ព័ត៌មានជាតិ December 24, 2025

រដ្ឋមន្ត្រីការបរទេសបារាំង សន្ទនាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបទេសកម្ពុជា និងថៃ អំពាវនាវឱ្យមាន​បទ​ឈប់​បាញ់​ភា្ល​ម​ៗ

Liny Chan

(ភ្នំពេញ)៖ លោក ហ្សង់-​ណូអែល បារ៉ូ​ រ​ដ្ឋមន្ត្រីក្រសួង​អឺរ៉ុប និង​ការ​បរ​ទេស​បារាំ​ង បានអំពាវនាវរដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ មាន​បទ​ឈប់​បាញ់​ភា្ល​ម​ៗ។

លោក ហ្សង់-​ណូអែល បារ៉ូ​ បានអំពាវនាវបែបនេះ ក្នុងឱកាសពិភាក្សា​តាម​ទូរសព្ទជាមួ​យលោកឧបនាយក​រដ្ឋ​មន្ត្រី ប្រា​ក់ សុខុន​ រដ្ឋមន្រ្តីក្រសួង​ការ​បរ​ទេ​ស​កម្ពុជា និង​លោក Sihasak Phuangketkeow រដ្ឋម​ន្រ្តី​ការ​បរទេស​ថៃ នាថ្ងៃ​ទី២៣ ​ខែធ្នូ ឆ្នាំ២០២៥។

បើតាមស្ថានទូតបារាំងប្រចាំការកម្ពុជា មួយ​ថ្ងៃក្រោយ​កិច្ចប្រជុំ​ពិ​សេសរ​បស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន ស្តីពីជ​ម្លោះ​រវាង​ប្រទេស​​ទាំងពីរ​ (ពោល​គឺថ្ងៃទី​២២ ខែធ្នូ​) និង​មួយថ្ងៃមុន​ការ​ចាប់​ផ្តើម​ឡើងវិ​ញនូ​វកិច្ច​សន្ទនារ​វាង​កង​កម្លាំងទា​ហាន​នៃ​ប្រទេស​ទាំង​ពីរ រដ្ឋមន្ត្រី​បារាំងបា​ន​អំពាវ​នាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ភា្ល​ម​ៗ និង​បាន​លើក​ឡើង​ជាមួយដៃ​គូ​សន្ទនា​ អំពី​បែ​ប​​បទនា​នានៃ​កា​​រ​កាត់​បន្ថ​យ​ភាព​តាន​តឹង។​

លោករដ្ឋមន្ត្រីបាន​សម្តែង​នូវកា​រ​គាំ​ទ្រ​របស់​ប្រទេស​បារាំ​​ង​ ដល់​កិច្ច​ខិ​ត​ខំប្រឹ​ង​ប្រែង​របស់ម៉ា​ឡេស៊ី​ ក្នុង​នាម​ជាប្រធាន​អាស៊ាន ដើម្បី​ទទួ​ល​បាន​ដំណោះស្រាយជ​ម្លោះ​ដោយ​ការ​ច​រ​ចា​គ្នា និងបាន​គូស​បព្ជាក់​អំពី​ការ​កៀរ​គរ​រ​បស់​ប្រទេស​បារាំង​ក្នុង​ដំណោះ​ស្រាយ​នេះ​៕ ផ្ដល់សិទ្ធិដោយ៖ Fresh News