ព័ត៌មានជាតិ December 25, 2025

BREAKING: គិតត្រឹមម៉ោង៩ព្រឹក សមរភូមិបឹងត្រកួន ជោគជ័យ ព្រៃចាន់ ទាហានឈ្លានពានសៀមបន្ដបាញ់ផ្លោង និងតំបន់ផ្សេងទៀតបន្ដផ្លោងចូលមួយៗ

Liny Chan

(ព្រំដែន)៖ គិតត្រឹមម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិទិសបន្ទាយមានជ័យ មានភូមិជោគជ័យ ភូមិព្រៃចាន់ និងច្រកបឹងត្រកួន ទាហានឈ្លានពានរបស់សៀមបន្ដបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជា ហើយកម្ពុជាក៏បានតបតដើម្បីការពារទឹកដីពីការរំលោភបំពាន។

ដោយឡែក សមរភូមិទិសឧត្តរមានជ័យ ប្រាសាទតាមាន់ ជប់គគីរ ថ្មដូន តាក្របី ទាហានសៀមបានបាញ់ផ្លោងកាលពីម៉ោងជាង៧ព្រឹក ហើយស្ងប់ស្ងាត់បន្ដិចនៅម៉ោងជាង៩ តែបន្ដបាញ់ផ្លោងមួយៗ

សម្រាប់ទិសប្រាសាទព្រះវិហារ ទាហានសៀមបន្ដបាញ់ផ្លោងតាំងពីវេលាទាបភ្លឺ ហើយមកទល់ម៉ោងជាង៩នេះ បន្ដបាញ់ផ្លោងនៅមុខប្រាសាទព្រះវិហារ វាលឥន្ទ្រីយ៍ និងតាថាវ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News