ព័ត៌មានជាតិ
BREAKING: គិតត្រឹមម៉ោង១០៖៣០នាទីព្រឹក សមរភូមិប្រាសាទព្រះវិហារ ភ្នំខ្មោច តាថាវ វាលឥន្ទ្រីយ៍ ទាហានឈ្លានពានសៀមកំពុងវាយសម្រុក និងបាញ់ផ្លោងយ៉ាងខ្លាំង
BY Liny Chan
December 25, 2025
(ព្រំដែន)៖ គិតត្រឹមម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិប្រាសាទព្រះវិហារ ភ្នំខ្មោច តាថាវ វាលឥន្ទ្រីយ៍ ទាហានឈ្លានពានសៀមកំពុងបន្ដវាយសម្រុក និងបាញ់ផ្លោងយ៉ាងខ្លាំង ដើម្បីបំពេញមហិច្ឆតាស្រែកឃ្លានទន្ទ្រានទឹកដីកម្ពុជា។ កងកម្លាំងរបស់កម្ពុជា ក៏បានធ្វើការឆ្លើយតបបាញ់ត្រឡប់ទៅវិញផងដែរ ដើម្បីការពារដែនអធិបតេយ្យជាតិ៕

ផ្ដល់សិទ្ធិដោយ៖ Fresh News