ព័ត៌មានជាតិ December 25, 2025

BREAKING: គិតត្រឹមម៉ោង២៖៣០នាទី សមរភូមិតាមព្រំដែន ទាហានឈ្លានពានសៀម បន្តបាញ់ផ្លោងចូលដីកម្ពុជា

Liny Chan

(ព្រំដែន)៖ គិតត្រឹមវេលាម៉ោង២៖៣០រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ សមរភូមិតាមព្រំដែន ទាហានឈ្លានពានសៀមនៅតែបន្ដបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជាដដែល។

ទិសបន្ទាយមានជ័យ មានបឹងត្រកួន ភូមិសាស្ដ្រស្រុកស្វាយចេក ទាហានឈ្លានពានសៀមបន្ដបាញ់ផ្លោងចូល។ សម្រាប់ទិសញឧត្តរមានជ័យ ក៏នៅបន្ដបាញ់ផ្លោងចូលមួយៗដូចគ្នា។ សម្រាប់ទិសព្រះវិហារ ទាហានសៀមកំពុងបន្តបាញ់ផ្លោងចូលយ៉ាងខ្លាំងផងដែរ មានភ្នំខ្មោច មុខប្រាសាទព្រះវិហារ វាលឥន្ទ្រីយ៍ និងតាថាវ។

សម្រាប់ទិសថ្មដា ពីម៉ោង១៖៥០នាទី ដល់ម៉ោង២៖១៩នាទី ទាហានសៀមប្រើដ្រូនទម្លាក់គ្រាប់នៅអូរភ្លុកដំរី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News