ព័ត៌មានជាតិ December 25, 2025

BREAKING: គិតត្រឹមម៉ោង៤៖៤៥នាទី សមរភូមិមុខជួរមុខ ទាហានឈ្លានពានសៀមនៅបន្ដបាញ់ផ្លោងមួយៗ ខណៈសមភូមិថ្មដាស្ងប់ស្ងាត់

Liny Chan

(ព្រំដែន)៖ គិតត្រឹមម៉ោង៤៖៤៥នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ តាមបណ្ដាសមភូមិមុខទិសបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ទាហានឈ្លានពានសៀមនៅតែបន្ដបាញ់ផ្លោងតែមួយៗ ចូលដែនអធិបតេយ្យកម្ពុជា។

ដោយឡែកសមរភូមិថ្មដា ខេត្តពោធិ៍សាត់ ស្ងប់ស្ងាត់ ប៉ុន្ដែនៅម៉ោង១៖៥០នាទី ដល់ម៉ោង២៖១៩នាទី ទាហានឈ្លានពានរបស់សៀមប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក នៅអូរភ្លក់ដីរំ។ សម្រាប់ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង តាំងពីព្រឹក រហូតមកដល់រសៀល ទាហានសៀមបន្ដបាញ់ផ្លោងចូលក្នុងមូលដ្ឋានស្រុកសំពៅលូនជាច្រើនគ្រាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News