ព័ត៌មានជាតិ December 26, 2025

ក្រសួងការពារជាតិ៖ ចាប់ពីម៉ោង ៧:៤៥នាទី ដល់ម៉ោង៩:០៣នាទី យោធាថៃ បាញ់ផ្លោងកាំភ្លើង ១៥៥ម.ម ចំនួន ១៧គ្រាប់, ១០គ្រាប់​ ចូលរង្វង់មូលស្ទឹងបត់ផ្លូវ៥៨​, ៥គ្រាប់ ភូមិអណ្តូងថ្មមាស, ២គ្រាប់​ ចូលភូមិទួលពង្រ​ បណ្តាលឱ្យពលរដ្ឋស៊ីវិលរងរបួស និងខូចខាតទ្រព្យសម្បត្តិ

Liny Chan

(ព្រំដែន)៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រជិតរង្វង់មូល៥៨ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖

-ចាប់ពីម៉ោង ៧:៤៥នាទី ដល់ម៉ោង ៩:០៣នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម សរុបចំនួន ១៧គ្រាប់
-ចំនួន ១០គ្រាប់​ ចូលរង្វង់មូលស្ទឹងបត់ផ្លូវ៥៨​ សង្កាត់ផ្សារកណ្តាល
-ចំនួន ៥គ្រាប់ ភូមិអណ្តូងថ្មមាស​ សង្កាត់និមិត្ត
-ចំនួន ២គ្រាប់​ ចូលភូមិទួលពង្រ​ សង្កាត់អូរឬស្សី ដែលបណ្តាលឱ្យប្រជាជនពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ៥៨ បានរងរបួស និងខូចខាតទ្រព្យសម្បត្តិផងដែរ។

សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។
កងកម្លាំងរបស់កម្ពុជាកំពុងជួយសង្គ្រោះអ្នករងរបួស នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដី និងប្រជាជនរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។

សូមបងប្អូនប្រជាពលរដ្ឋតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការ ព្រមទាំងចូលរួមសហការណ៍ និងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នា។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News