ព័ត៌មានជាតិ December 26, 2025

គិតត្រឹមម៉ោង១២ថ្ងៃត្រង់ សមរភូមិព្រះវិហារ, ឧត្តរមានជ័យ និងបន្ទាយមានជ័យ ទាហានឈ្លានពានសៀមនៅតែបន្ដបាញ់ផ្លោងចូលកម្ពុជា តែថ្មដាស្ងប់ស្ងាត់

Liny Chan

(ព្រំដែន)៖ គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ទាហានឈ្លានពានរបស់សៀមនៅតែបន្ដបាញ់ផ្លោងចូលទឹកដីកម្ពុជាដដែល ខណៈនៅសមរភូមិថ្មដា ខេត្តពោធិ៍សាត់ មានភាពស្ងាប់ស្ងាត់។

* សមរភូមិខេត្តព្រះវិហារ រួមមាន ប្រាសាទព្រះវិហារ វាលឥន្ទ្រីយ៍ តាថាវ និងប្រាំមករា ទាហានឈ្លានពានសៀមនៅតែបន្ដបាញ់ផ្លោងដដែល តែភ្នំខ្មោចនៅក្បែរនោះស្ងប់ស្ងាត់
* សមរភូមិខេត្តឧត្តរមានជ័យ រួមមាន ប្រាសាទតាមាន់ ជប់គគីរ ថ្មដូន ទាហានឈ្លានពានសៀមនៅតែបន្ដបាញ់ផ្លោងចូល
* សមរភូមិខេត្តបន្ទាយមានជ័យ រួមមាន ភូមិជោគជ័យ និងភូមិព្រៃចាន់ ទាហានសៀមបន្ដបាញ់ផ្លោងខ្លាំង​ និងប្រើយន្ដហោះចម្បាំង F16 ទម្លាក់គ្រាប់មិនដាច់តាំងពីព្រឹក។ សម្រាប់បឹងត្រកួន បន្ដផ្លោងចូលមួយៗ
* សមរភូមិថ្មដា ខេត្តពោធិ៍សាត់ មានភាពស្ងប់ស្ងាត់តាំងពីព្រឹក៕

ផ្ដល់សិទ្ធិដោយ៖ Fresh News