ព័ត៌មានជាតិ December 29, 2025

ទាហានថៃម្នាក់ទៀតហើយ ដើរជាន់មីនដាច់ជើង !

Liny Chan

(បាងកក)៖ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃម្នាក់ ដែលជាសមាជិកក្រុមបោសសំអាតមីន មកពីអង្គភាពវិស្វកម្ម បានរងរបួសក្រោយដើរជាន់មីន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។

ហេតុការណ៍ខាងលើ បានកើតឡើងនៅតំបន់ Khao Sattasom ស្រុក Kantharalak ខេត្ត Si Sa Ket ហើយជាលទ្ធផល ទាហានថៃម្នាក់នោះ បានបាត់បង់ជើងម្ខាង។ យោធាថៃបាននិយាយថា វាគឺជាករណីទី១១ហើយ ដែលទាហានរបស់ខ្លួនរងគ្រោះ​ដោយសារគ្រាប់មីន ចាប់តាំងពីមានភាពតានតឹងនៅព្រំដែនជាមួយកម្ពុជា៕

ប្រភព៖ Fresh News