Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចព្រះឧត្តមវង្សា គូ សុភាព៖ សូមអ្នកលក់ដូរគោដុតនៅតាមដងផ្លូវ មេត្តាបិទបាំងឲ្យបានល្អ កុំឲ្យប៉ះពាល់អារម្មណ៍ទេសចរឥណ្ឌា

    BY Liny Chan December 31, 2025
    សម្តេចព្រះឧត្តមវង្សា គូ សុភាព៖ សូមអ្នកលក់ដូរគោដុតនៅតាមដងផ្លូវ មេត្តាបិទបាំងឲ្យបានល្អ កុំឲ្យប៉ះពាល់អារម្មណ៍ទេសចរឥណ្ឌា

    (ភ្នំពេញ)៖ សម្តេចព្រះឧត្តមវង្សា គូ សុភាព សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក ក្នុងឱកាសផ្តល់បទសម្ភាសដល់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានមានសង្ឃដីកាស្នើអ្នកលក់ដូរគោដុតនៅតាមដងផ្លូវ មេត្តាបិទបាំងឲ្យបានល្អ កុំឲ្យប៉ះពាល់សតិអារម្មណ៍ទេសចរឥណ្ឌា។

    សម្តេច ក៏បានមានសង្ឃដីកាថា កន្លងមក ក្រសួងធម្មការនិងសាសនា ធ្លាប់ហាម ដាច់ខាត នូវ សកម្មភាព រូបភាព អាជីវកម្ម « គោដុត » នៅ ទីសាធារណៈ ដូចជា មុខ ហាង ជាដើម ដែល បានបង្ហាញ នូវ សកម្មភាព ហិង្សា ឃោរឃៅ ផ្ទុយ នឹង គោលការណ៍ អហិង្សា ធម៌ របស់ ព្រះពុទ្ធសាសនា ។ ហេតុនេះ ព្រះអង្គស្នើឲ្យអ្នកលក់ដូរគោដុតតាមដងផ្លូវ គោរពតាមការបំរាមរបស់ក្រសួងផងដែរ។

    សូមជម្រាបថា ការអំពាវនាវរបស់សម្តេច ដោយសារសព្វថ្ងៃឥណ្ឌាមកលេងកម្ពុជាច្រើន ដោយសារកម្ពុជានិងឥណ្ឌា មានជើងហោះហើរត្រង់ និងរឿងថៃបំផ្លាញព្រះវិស្ណុក្នុងដែនធិបតេយ្យកម្ពុជាផង។ ប៉ុន្តែ ឥណ្ឌា ជាប្រទេសគោរពសត្វគោ ខណៈនៅតាមដងផ្លូវ ឃើញមានការលក់សត្វគោច្រងេងច្រងាងច្រើន ដែលប្រការនេះ បានប៉ះពាល់ដល់អារម្មណ៍ពួកគាត់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: