ព័ត៌មានជាតិ January 2, 2026

អ្នកនាំពាក្យការពារជាតិ ៖ កម្ពុជាប្រឆាំងដាច់ខាតការគំរាមកំហែង និងប្រើប្រាស់កម្លាំង

Liny Chan

អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កម្ពុជាប្រឆាំងយ៉ាងដាច់ខាតចំពោះការប្រើពាក្យសម្ដីក្នុងន័យគំរាមកំហែង និងការប្រើ ប្រាស់កម្លាំងប្រដាប់អាវុធជាដើម ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលី សុជាតាបានថ្លែងថា កម្ពុជាប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់ភាសាគំរាម កំហែង ឬក៏ការប្រើប្រាស់កម្លាំង ទោះក្នុងរូបភាព និងក្រោមមូលហេតុណាក៏ដោយ ។

លោកជំទាវបន្តថា ក្រោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃ បានធ្វើឲ្យមានភាពកក់ក្តៅដល់ប្រជាពលរដ្ឋទាំងសងខាងហើយនោះ កម្ពុជានឹងខិតខំជំរុញឲ្យមានវិធានការលើកកម្ពស់ការយល់គ្នាទៅវិញ ទៅមករវាងប្រទេសទាំងពីរ ។

ជាមួយគ្នានេះដែរ ក្នុងនាមជាអ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលី សុជាតា បានអំពាវនាវដល់អ្នកសារព័ត៌មាន និងសាធារណជន ត្រូវតែទទួលយកព័ត៌មានពិតមិនក្លែងក្លាយដែលជឿទុកចិត្តបានពីខាងរាជរដ្ឋាភិបាល ៕

ប្រភព៖ ក្រសួងព័ត៌មាន

ដោយ៖ អេង នារីរតន៍