ប្រជាពលរដ្ឋភៀសសឹក ប្រមាណជាង ១ ០០០ គ្រួសារ មិនអាចទៅកាន់លំនៅឋានវិញបាន ដោយសារយោធាថៃដាក់ទូរកុងតឺន័រ និងលួសបន្លា បិទផ្លូវមិនឱ្យចូល
យោងតាមអាជ្ញាធរដែនដី បានឱ្យដឹងថា មានប្រជាពលរដ្ឋភៀសសឹក ប្រមាណជាង ១ ០០០គ្រួសារ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ដោយមិនអាចទៅកាន់លំនៅឋានវិញបាន ដោយសារទាហានថៃដាក់ទូរកុងតឺន័រ និងលួសបន្លា បិទផ្លូវមិនឱ្យចូលភូមិ និងផ្នែកខ្លះនៃភូមិទាំងពីររងការខូចខាតស្ទើរទាំងស្រុង ពីការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងកាលពីពេលកន្លងទៅ។

ក្រុមការងារទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានចុះផ្តិតយកទិដ្ឋភាពជនភៀសសឹកនេះ នៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥។
ប្រភព៖ ក្រសួងព័ត៌មាន
រូបថត៖ ខឹម សុវណ្ណារ៉ា / AKP









