ព័ត៌មានជាតិ January 5, 2026

ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ សម្រេចជូនកងកម្លាំងសមរភូមិមុខ អាចពន្យាពេលការប្រកាសទ្រព្យសម្បត្តិ និងបំណុលដោយគ្មានកាលកំណត់» ខណ:ត្រឹមម៉ោង ១១ ថ្ងៃទី៥ អ.ប.ព. ទទួលបាន ៣៨.៣៦%

Liny Chan

យោងតាមការចុះផ្សាយរបស់ អង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ សម្រេចជូនកងកម្លាំងសមរភូមិមុខ អាចពន្យាពេលការប្រកាសទ្រព្យសម្បត្តិ និងបំណុលដោយគ្មានកាលកំណត់» ខណ:ត្រឹមម៉ោង ១១ ថ្ងៃទី៥ អ.ប.ព. ទទួលបាន ៣៨.៣៦%។

អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា (អ.ប.ព.) បានសម្រេចជូនកងកម្លាំងប្រដាប់អាវុធ ដែលកំពុងជាប់ដៃនៅសមរភូមិមុខ ដែលមានឋានៈចាប់ពីវរៈសេនីយ៍ឯកឡើង អាចពន្យាពេលការប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយគ្មានកាលកំណត់។

ជាមួយគ្នានេះ អង្គភាពប្រឆាំងអំពើពុករលួយ បានគូសបញ្ជាក់ផងដែរថា (អ.ប.ព. ០៥/០១/២០២៦) – គិតត្រឹមម៉ោង១១ថ្ងៃត្រង់នេះ តាមការឱ្យដឹងពីក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ ឆ្នាំ២០២៦ ចំនួន ៧,៦៣០ រូប នាំឱ្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល កើនឡើងដល់ ៣៨.៣៦% នៃចំនួនត្រូវប្រកាសសរុប ១៩,៨៨៧ រូប។

អ.ប.ព. សូមបន្តអំពាវនាវដល់អ្នកជាប់កាតព្វកិច្ចទាំងអស់ មេត្តាអនុវត្តការប្រកាសទ្រព្យសម្បត្តិ និងបំណុល ឲ្យបាន «ត្រឹមត្រូវ ពេញលេញ និងទាន់ពេលវេលា» ដើម្បីរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់អំពើពុករលួយ ប្រកបដោយ «ប្រសិទ្ធភាព តម្លាភាព និងគោរពច្បាប់»៕

ប្រភព៖ អង្គភាពប្រឆាំងអំពើពុករលួយ