សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញសួរសុខទុក្ខ វីរយុទ្ធជន ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា
សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងលោកជំទាវ បានអញ្ជើញសួរសុខទុក្ខ វីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ។
.j.jpg)
នាឱកាសនៃការចុះសួរសុខទុក្ខនេះ សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានព្រឹទ្ធសភាភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត សូមឱ្យវីរកងទ័ពឆាប់ជាសះស្បើយ និងមានកម្លាំងមាំមួនឡើងវិញ។
ទន្ទឹមនឹងនេះ សម្តេចពិជ័យសេនា និងឯកឧត្តមនាយឧត្តមសេនីយ៍ បាននាំយកអំណោយជាគ្រឿង ឧបភោគបរិភោគ និងថវិកា ជូនដល់វីរៈកងទ័ពវីរៈនគរបាល ដែលកំពុងសម្រាកព្យាបាល និង បានកោតសរសើរខ្ពស់ នូវវីរៈភាពដ៏អង់អាចក្លាហានឈរជើង ការពារជាតិមាតុភូមិ និងការលះបង់ដើម្បីការពារបូរណភាពទឹកដីពីសំណាក់យោធាថៃ និងបានផ្តល់អំណោយ ជូនមន្ទីរព្រះកេតុមាលា ដើម្បីបម្រើការក្នុងមន្ទីរពេទ្យជូនដល់យោធិន ក្រុមគ្រួសារយោធិន និងប្រជាជនទូទៅ ដែលមកសម្រាកព្យាបាលជម្ងឺ និងរបួស។ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវ និងជំរុញឲ្យភាគីថៃ គោរពឲ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។
តាមរយៈសកម្មភាពដ៏វិសេសវិសាលនេះ បានបង្ហាញយ៉ាងច្បាស់អំពីការគិតគូរ យកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាជូនវីរកងទ័ព ក្នុងនោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់នូវការប្តេជ្ញាចិត្តរបស់ខ្លួនថា៖ “មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ” នឹងបានមានប្រសាសន៍ផ្តាំផ្ញើរដល់ វីរយុទ្ធជន ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា សូមសម្រាកឲ្យបានច្រើន ញុំាឲ្យបានគ្រប់គ្រាន់ ស្តាប់តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យឲ្យបានត្រឹមត្រូវ និងសូមជូនពរឲ្យបងប្អូនឆាប់ជាសះពីរបួស ដើម្បីឆាប់បានវិលត្រឡប់ទៅលំនៅឋានជួបជុំក្រុមគ្រួសារវិញនៅពេលខាងមុខ ៕ ប្រភព៖ ក្រសួងព័ត៌មាន
.j.jpg)
.j.jpg)
.j.jpg)
.j.jpg)
.j.jpg)
