Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងជំនាញនៃអង្គភាពស៊ីម៉ាក់ (CMAC) រកឃើញគ្រាប់មីនតោន ៦គ្រាប់ នៅក្នុងរណ្ដៅចំនួន ៣

    BY Liny Chan January 12, 2026
    កម្លាំងជំនាញនៃអង្គភាពស៊ីម៉ាក់ (CMAC) រកឃើញគ្រាប់មីនតោន ៦គ្រាប់ នៅក្នុងរណ្ដៅចំនួន ៣

    កម្លាំងជំនាញនៃ​អង្គភាព​ស៊ីម៉ាក់ (CMAC) រកឃើញគ្រាប់មីនតោន ៦គ្រាប់ នៅក្នុងរណ្ដៅចំនួន ៣។ មួយរណ្ដៅមានគ្រាប់មីនតោនដាក់ត្រួតគ្នាចំនួន ២គ្រាប់។

    គ្រាប់មីនតោនទាំងនេះ ត្រូវបានរកឃើញនៅថ្ងៃទី១០ ខែមករានេះ នៅក្បែរកន្លែងដែលមីនតោនមួយគ្រាប់បានផ្ទុះកាលពីថ្ងៃទី៩ មករា បណ្ដាលឲ្យ​ខូច​ខាត​ឡាន​ដឹក​ដំឡូងមីទាំងស្រុង នៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

    លោក ហេង រតនា អគ្គនាយកអង្គភាពកម្ចាត់​មីនស៊ីម៉ាក់ បានថ្លែងថា៖ «សុំបញ្ជាក់ថា ដីចម្ការនេះបានរុករានប្រើប្រាស់ដាំដំណាំប្រមាណជិត៣០ឆ្នាំមកហើយ តាំងពីសង្គ្រាមត្រូវបានបញ្ចប់មកម្លេះ»។

    ប្រភព៖ ក្រសួងព័ត៌មាន

    រូបថត CMAC

    Share This Post: